ស្រាបៀរអង្គរ កំពុងផ្ដល់រង្វាន់យ៉ាងច្រើនដល់គូស្នេហ៍រៀបការដែលជ្រើសយកស្រាបៀរអង្គរ (Angkor, Angkor Extra Stout) សម្រាប់មង្គលការ ក្នុងនោះ គឺរង្វាន់ ៤ ០០០ ដុល្លារចំនួន ១០ រង្វាន់ សម្រាប់ដំណើរកម្សាន្តទៅក្រេបទឹកឃ្មុំមិនថាក្រៅក្នុងស្រុក ឬក្រៅប្រទេសនោះឡើយ។
ការចាប់ឆ្នោតផ្សងសំណាង នឹងធ្វើឡើងរៀងរាល់មួយខែម្ដង ចាប់ពីខែ ធ្នូ ២០១៧ ដល់ ឧសភា ២០១៨ ខណៈអ្នកឈ្នះនឹងមានផ្សាយលើហ្វេសប៊ុកផ្ទាល់ស្រាបៀរអង្គរ Angkor Beer។
ដើម្បីអាចឈ្នះរង្វាន់នេះ អ្នករៀបការត្រូវទិញស្រាបៀរអង្គរចាប់ពី ២៥ កេស ក្រុមហ៊ុននឹងថែមជូន ១ កេស សៀវភៅកត់ចំណងដៃ ២ ក្បាល ធុងទឹកកកចំណុះ ១៨,៩ លីត្រ ឬកាបូប Carlsberg ឬTuborg និងឆ្នោតផ្សងសំណាង ១ សន្លឹក។ បើទិញថែម ១០ កេសទៀត នឹងបានសន្លឹកឆ្នោត ១ សន្លឹកបន្ថែមទៀត។
ក្រៅពីស្រាបៀរអង្គរ ស្រាបៀរ Tuborg, Carlsberg និង Guinness ក៏ផ្ដល់រង្វាន់ដូចគ្នានេះផងដែរ។ ព័ត៌មានបន្ថែម សូមចុចពង្រីករូបខាងក្រោម ឬទាក់ទង ០១២ ៩៩៦ ៣២២ ឬ ០១៦ ៩៧៩ ២៩៩៕
ConversionConversion EmoticonEmoticon