កាលពីយប់មិញនេះក្រុមហ៊ុនផលិតរឿងនិងសៀវភៅត្លុក Marvel ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ Disney ផងដែរនោះបានបញ្ចេញ Trailer ថ្មី រឿងបែបវិរបុរស(Super Heroes) Avenger វគ្គទី ៣ ដែលអ្នកគាំទ្ររឿងនេះបានទន្ទឹងរង់ចាំជាយូរមកហើយ។
ភាពយន្តនេះនឹងក្លាយជាភាពយន្តទី១៩ របស់ពិភពភាពយន្តរបស់ Marvel (Marvel Cinematic Universe) ដែលរៀបរាប់ពីហេតុការណ៍នឹងកើតឡើងបន្ទាប់ពីសាច់រឿងទាំងអស់ចាប់ផ្ដើមបង្ហាញ និងមានភាពប្រទាក់ក្រឡាពាក់ព័ន្ធគ្នាតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ។
ភាពយន្តនេះនឹងប្រមូលផ្ដុំនូវតួអង្គសំខាន់ៗទាំងអស់របស់ Marvel ដើម្បីតតាំងជាមួយតួចិត្តអាក្រក់ឈ្មោះ Thanos ដែលជា Alien មានបំណងគ្រប់គ្រងចក្រវាល។
បើគិតតាំងពីយប់មិញរហូតមកដល់ពេលនេះ វីដេអូ Trailer រឿង "Avenger: Infinity War” មានអ្នកទស្សនាដល់ទៅជាង ៦០លានដងរួចទៅហើយ បើរួមបញ្ចូលទាំង View ពី Facebook និង YouTube ព្រមទាំងមានការបញ្ចេញមតិបង្ហាញអារម្មណ៍រីករាយពីសំណាក់គាំទ្រមិនដាច់មាត់៕
ConversionConversion EmoticonEmoticon