តារាម៉ូដែល និងសម្ដែង Meghan Markle បានចាប់ផ្ដើមល្បីឈ្មោះក្រោយពេលនាងចូលរួមសម្ដែងក្នុងរឿងភាគ "Suits” និយាយអំពីការកាត់ក្ដី។ ក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺគូដណ្ដឹងរបស់ព្រះអង្គម្ចាស់ Harry ពេលនេះធ្លាប់ជាតារាម៉ូដែលកាន់ប្រអប់លុយក្នុងកម្មវិធី ព្រម ឬមិនព្រម (Deal or No Deal)។
តារាម៉ូដែល វ័យ ៣៦ ឆ្នាំរូបនេះបានចូលរួមធ្វើជាអ្នកកាន់ប្រអប់លុយកម្មវិធី Deal or No Deal ក្នុងអំឡុងឆ្នាំ ២០០៦ និង ២០០៧ ពោលគឺ១០ឆ្នាំមុនពេលនាងបានជួបព្រះអង្គម្ចាស់ Harry។
នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីឆ្នាំ ២០១៣ ជាមួយទស្សនាវដ្ដី Esquire តារារូបនេះបានសារភាពថា ខណៈនាងព្យាយាមចូលសម្ដែងសម (Audition) សម្រាប់តួអង្គផ្សេងៗ នាងត្រូវសម្រេចចិត្តចូលធ្វើការងារនេះ ដើម្បីទប់ទល់នូវការចំណាយផ្សេងៗរហូតនាងមានសមត្ថភាពរកការងារជាតួសម្ដែងបាន។
ក្នុងរយៈពេលមិនយូរប៉ុន្មាន នាងក៏មានឱកាសបានសម្ដែងជាតួអង្គសំខាន់មួយក្នុងស៊េរីរឿងភាគ "Suits” ដែលទទួលការពេញនិយមយ៉ាងខ្លាំង។
Meghan និងព្រះអង្គម្ចាស់ Harry បានចាប់ផ្ដើមទាក់ទងគ្នាប៉ុន្មានខែនេះ ហើយពួកគេបានភ្ជាប់ពាក្យរួចជាស្រេចហើយ ដែលនឹងចូលការឆាប់ៗនេះ៕
ConversionConversion EmoticonEmoticon